រ៉ា អែលៈ ការប្រណាំងឡាន

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧៣ ជីវិតរបស់គាត់បានផ្លាស់ប្តូរដោយយថាហេតុ នៅពេលដែលគាត់បានជួប អ្នកវិទ្យាសាស្រ្ត ដែលបានបង្កើតយើង ហើយដែលត្រូវបានបង្ខំអោយបោះបង់បំណង ប្រថ្នានោះ។ ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ១៩៩៤ ២០ឆ្នាំបន្ទាប់ពីការផ្លាស់ប្តូរដ៏ ល្បីល្បាញរបស់គាត់ ដោយសំនើរពីអ្នកកាន់សាសនា រ៉ា អែល ជាច្រើននាក់ ដែលចង់ឃើញគាត់ប្រណាំរថយន្ត រ៉ា អែល ក៏បានយល់ព្រមបើកបររថយន្តកីឡាម្តងទៀត ហើយបានចូលរួមក្នុងការប្រកួតដែលល្បីល្បាញជាអន្តរជាតិ។ ដោយបានគាំទ្រ ជាផ្នែកមួយនៃ មជ្ឈមណ្ឌលបកប្រែលើកដំបូង នៃបាតុភូត UFO នៅក្នុងពិភពលោក គឺទីតាំ UFO ហើយ រ៉ា អែល បាននៅតែបន្តបំណងរបស់គាត់ក្នុងការ ផ្សព្វផ្សាយសារ ដែលបានផ្តល់អោយដោយអ្នកបង្កើតមនុស្ស។
ដោយការបើកបររួមគ្នា ជាមួយមនុស្សប្លែកៗ ដូចជា Le Mans winner Jean Claude Andruet និង Depailler។លុ។ ហើយដោយការប្រណាំង រថយន្តធំដ៏ល្បីល្បាញបំផុតនៅជុំវិញ ពិភពលោកដូចជា នៅ Monza ក្នុងប្រទេសអ៊ីតាលី, Spa ក្នុងប្រទេសប៊ែលសិច, Daytona ក្នុងសហរដ្ឋអាមេរិក, Montreal ក្នុងប្រទេសកាណាដា, Suzuka ក្នុងប្រទេសជប៉ុន និងប្រទេសជាច្រើនទៀត កេរ្តឈ្មោះដ៏ល្បីល្បាញរបស់ រ៉ា អែល ជាអ្នកបើកបរ ដ៏អស្ចារ្យ ឥឡូវនេះត្រូវបានបោះពុម្ភ។ ពិតណាស រ៉ា អែលជាអ្នកដឹកនាំផ្នែកស្មារតីដ៏រហ័សបំផុតក្នុងលោក!
សព្វថ្ងៃនេះ រ៉ា អែល បានលាឈប់ពីការប្រណាំរថយន្តអាជីប របស់គាត់ ប៉ុន្តែគាត់នៅតែលេងល្បែងប្រណាំ រថយន្ត តាមអ៊ីនធឺណេត នៅពេលទំនេររបស់គាត់ ជាពិសេស Live for Speed ជាកន្លែងដែលគាត់ប្រណាំងរថយន្តដោយដាក់ឈ្មោះថា rael01 ហើយវាជាជើងឯកមួយក្នុងលំដាប់ពិភពលោក។
[ < ត្រលប់ក្រោយ ] [ បន្ទាប់ > ]