សៀវភៅ​ដែល​តាម​ព្យញ្ជនៈ [i] ក្រៅ​លោកិយ​នេះ [/ i​] ។ Download ហើយ​អាន​វា​សម្រាប់​ខ្លួន​ឯង​!

ចលនា​ Raelian

រ៉ា អែលៈ អ្នកចំរៀង និងនិពន្ធបទចំរៀង

កំណត់ត្រាលើទីមួយរបស់គាត់ នៅឆ្នាំ១៩៦៥
រ៉ា អែល បានចាប់កំណើតដោយមានឈ្មោះថា ក្លាវដ៌ វ៉ូរីលហូន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៤៦ នៅ វិជី ក្នុងប្រទេសបារាំង ហើយមានចំរើនវ័យនៅ អំបើត ជាមួយម្តាយមីង និងលោកយាយរបស់គាត់។ ដោយការចាប់ចិត្តនិង កំណាព្យ ការច្រៀង និងការនិពន្ធបទចំរៀង រ៉ា អែល បានចាកចេញពីផ្ទះនៅវ័យ១៥ឆ្នាំ ហើយបានទៅទីក្រុងប៉ារីស ជាកន្លែងដែលគាត់បានសំដែងជាអ្នកចំរៀងម្នាក់ ដោយមានរហស្សនាមថា ក្លាវដ៌ សេលើ។ ជាអ្នកច្រៀងសរសើរពី ជេកខ្វេស ប្រេល (Jacques Brel) គាត់បានច្រៀងនៅក្នុងភោជនីដ្ឋាន ប៉ារីស កាបារេត ជាកន្លែងដែលតារា ជនជាតិ បែលជីម សម្តែង នៅគ្រាដំបូងនៃអាជីបរបស់គាត់ ជាពិសេសគឺ អិល អេចេលេ ដឺ ចាកូប (L Echelle de Jacob)។ គាត់មានប្រជាប្រិយភាពគួរសមជាមួយនិងបទ ឡឺ មេអែល អេត ឡា កាណេឡេ (Honey and cinnamon) ហើយបានចេញបទចំរៀង ៥អាលប៊ុម នៅចន្លោះឆ្នាំ១៩៦៦ ដល់ ១៩៧១ បន្ទាប់ពីមានការចុះកុងត្រាជាមួយ ក្រុមហ៊ុន ឌីស៌ អាហ្ស ស៊ីអូ ដោយលោក លុសៀន ម៉ូរីសេ ដែលជាប្តីដើមរបស់តារាចំរៀងបារាំង ដាលីដាៈ

  • Sacrée sale gueule (កំណត់ត្រាលើទីមួយរបស់គាត់ នៅឆ្នាំ១៩៦៥).
  • Dans un verre de vin
  • Le Miel et la cannelle (Honey and cinnamon) (1966)
  • Madam' Pipi (Mrs. Toilet attendant) (1966)
  • Monsieur votre femme me trompe (Mister, your wife is cheating on me) (1966)
  • Quand on se mariera (When we'll get married) (1966)
  • Mon amour Patricia (My love Patricia). (1971)

បន្ទាប់ពីបានក្លាយខ្លួនជា រ៉ា អែល គាត់បានប្រើប្រាស់ភាពប៉ុនប្រសប់ របស់គាត់ក្នុងការនិពន្ធ និងច្រៀងបទចំរៀង ដោយក្តីរីករាយ ដើម្បីលើកតំលៃ និងគោលការណ៌នៃទស្សនៈរ៉ា អែល ដូចជា សេចក្តីដោយសេរី ការមិនមានអំពើហឹង្សា និងសេចក្តីស្រលាញ់នៃភាពផ្សេងគ្នា ។ល។

រ៉ា អែល បាននិពន្ធបទចំរៀងជាង ២០០បទ។ ចំរៀងមួយចំនួនអាច ទាញយកបានជាប្រភេទ mp3 ដោយប្រើប្រាស់ link ខាងក្រោម។