សៀវភៅ​ដែល​តាម​ព្យញ្ជនៈ [i] ក្រៅ​លោកិយ​នេះ [/ i​] ។ Download ហើយ​អាន​វា​សម្រាប់​ខ្លួន​ឯង​!

ចលនា​ Raelian

រ៉ា អែលៈ អ្នកនាំសារពី អេឡូហ៊ីម

រ៉ា អែលៈ អ្នកនាំសារពី អេឡូហ៊ីមនៅវ័យ ២៧ឆ្នាំ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧៣ អំឡុងពេលដែលគាត់ដឹកនាំទស្សនាវត្តី រថយន្តប្រណាំងដ៏ល្បីល្បាញរបស់គាត់ រ៉ា អែល បានជួបព្រឹត្តិការណ៌ដ៏អស្ចារ្យមួយ ជាមួយមនុស្សមកពីពិភពផ្សេង នៅសួនឧទ្យាន ភ្នំភ្លើង នៅមជ្ឈមណ្ឌលនៃប្រទេសបារាំង ដែលមានឈ្មោះថា "Puy de Lassolas"។ មនុស្សពិសេសនេះ បានពន្យលគាត់យ៉ាងក្បោះក្បាយ ពីប្រភពដើម និងពត៌មានដើម្បីរៀបចំអនាគតរបស់ ពួកយើង ដូចដែលបានកត់ត្រានៅក្នុងសៀវភៅ: Intelligent Design។ បន្ទាប់ពីបានជួបរយៈពេល៦ម៉ោង ជាប់គ្នា រ៉ា អែល បានទទួលយកបេសកកម្ម ដើម្បីផ្តល់ពត៌មានដល់មនុស្សជាតិ ពីសារបដិវត្តន៌នេះ ហើយរៀបចំប្រជាពលរដ្ឋ ដើម្បីស្វាគមន៌ អ្នកបង្កើតពួកគេ គឺ អេឡូហ៊ីម ដោយមិនមានស្ទាក់ស្ទើរ រឺភ័យខ្លាច ប៉ុន្តែ ដោយមានមនសិការ និងដឹងគុណ។ បន្ទាប់ពីចំណាយពេល ពី រឺ បីខែក្នុងការពិចារណាពីតួនាទី ដ៏ធំនេះ រ៉ា អែល ស្ទើតែបានធ្វើឲ្យមានជំងឺដំបៅក្រពេះ មុនពេលគាត់សំរាចចិត្តចុងក្រោយ ដើម្បីបោះបង់ការងារដែលគាត់ចូលចិត្តបំផុតជាអ្នកយកពត៌មានរថយន្តប្រណាំ ហើយបានដាក់ចិត្ត ដាក់កាយធ្វើកិច្ចការដែលបានផ្តល់ឲ្យដោយលោក Yahweh ជាមនុស្សពិសេសដែលគាត់បានជួប។ រយៈពេល ១ឆ្នាំក្រោយមក គាត់បានបោះពុម្ភ សៀវភៅមួយក្បាល រាយការណ៌ពីព្រឺត្តិការណ៌ ហើយបានចាក់ផ្សាយនៅប៉ុស្តិវិទ្យុ និងទូរទស្សន៌ សំខាន់ៗ២ប៉ុស្តិ នៅក្នុងប្រទេសបារាំងដោយបានប្រកាសជាសាធារណៈ។ សន្និសិទ្ធសាធារណៈលើកដំបូននេះ ត្រូវបានធ្វើឡើងនៅក្នុង ទីក្រុងប៉ារីស នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៤ ដែលធ្វើឲ្យមានចំណាប់អារម្មណ៌ពី ប្រជាជនជាង២០០០នាក់។​ ក្រោយពេលនោះបន្តិច គាត់បានបង្កើត សមាគមន៌ MADECH ជាក្រុមមនុស្សដែលមានចំណាប់អារម្មណ៌ ជួយគាត់ចំពោះភារកិច្ចដ៏ធំនោះ ដែលក្រោយមកក្លាយជាសមាគន៌ រ៉ា អែល។ នៅចុងឆ្នាំ១៩៧៤ សមាគមន៌មានសមាជិកជាង ១៧០នាក់ទូទាំងប្រទេស។ ឥឡូវពួកគេមានសមាជិក ជាង ៧០០០០​នាក់ នៅក្នុងប្រទេសចំនួន៩៧។

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៧៥ គាត់មានជួបព្រឹត្តិការណ៌ ទីពីរ ហើយទទួលបានពត៌មានបន្ថែម ដែលបានកត់ត្រាទុកនៅក្នុងសៀវភៅទីពីររបស់គាត់ ដែលជាផ្នែកមួយនៃ Intelligent Design ផងដែរ។ ចាប់តាំងពីពេលនោះមក រ៉ា អែល បានធ្វើដំនើរ ទូរទាំងពិភពលោក ធ្វើសន្និសិទ្ធកាសែត គ្រប់ទ្វិប ប្រមូលផ្តុំអ្នកដែលមានបំណងចង់ទទួល បុព្វបុរសយើង។

គាត់ក៏បាននិពន្ធសៀវភៅជាច្រើនក្បាលទៀតដូចជា Sensual Meditation ដែលជាផ្នែកមួយនៃការបង្រៀនរបស់គាត់ "Geniocracy" ជួយគាំទ្រសំរាប់ការគ្រប់គ្រងបញ្ញា នៃភព ហើយ "Yes To Human Cloning" ពន្យល់ពី លទ្ធភាពនៃការប្រែក្លាយអនាគត ដ៏ស្រស់ស្អាត និងអមតៈ ដែលមនុស្ស អាចរំពឹងអំណរគុណចំពោះវិទ្យាសាស្ត្រ។

អស់រយៈពេលជាច្រើនឆ្នាំ រ៉ា អែល បានចូលរួមសកម្មភាពសារធារណៈជាច្រើន ពីការផ្សព្វផ្សាយការប្រើប្រាស់ ស្រោមអនាម័យ នៅក្នុងសាលារៀន។ ពីយុទ្ធនាការសកល ក្នុងការគាំទ្រ អនីតិភាពដោយមានពាក្យស្លោកថា "ធ្វើឲ្យខុសគ្នា គឺមិនគ្រប់គ្រាន់ទេ មនុស្សគួរតែស្រលាញ់ភាពខុសគ្នា" ដើម្បីធ្វើជាសំនើររុកគួនចំពោះសៀវភៅសាសនា ដែលបានរិះគន់ដល់កន្លែងដែលពួកគេ មិនបានគោរពសិទ្ធិមនុស្សុ។ ដោយការគាំទ្រពី Human Cloning តាមរយៈការបង្កើត Clonaid តាមរយៈការផ្សព្វផ្សាយ GMO ជាឳកាសតែមួយគត់ ដែលមនុស្សលោកគ្រប់គ្នានៅលើភពផែនដី មានអាហារបរិភោគ។ ពីការបង្កើត Clitoraid ជាសមាគន៌មួយសំរាប់ជួយដល់ស្រី ដែលបានកាត់ស្បែកអង្គជាត ដើម្បីជួសជុលអង្គជាត ដូច្នេះពួកគេអាចរីករាយម្តងទៀត ដើម្បីប្រកាសប្រមូលផ្តុំមេសាសនា អាហ្វ្រិចទាំងអស់ឲ្យបង្កើតជាសហរដ្ឋអាហ្វ្រិច។

រ៉ា អែល ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីទូរទស្សន៌ល្បីៗបំផុត នៅទូទាំងពិភពលោក ដូចជា ៦០នាទី, CNN, FOX, និង កម្មវិធីពត៌មាន BBC ក៏ដូចជាកម្មវិធីមួយចំនួនដូចជា អាហារពេលព្រឹក ជាមួយដំណក់សន្សើម និង ការកំសាន្ត យប់នេះ។ គាត់ត្រូវបានអញ្ជើញដើម្បីពន្យល់ពី ទស្សនវិស័យវិទ្យាសាស្ត្រចំពោះ សមាជអាមេរិក និងបានក្លាយជាភ្ញៀវកិត្តិយសនៃមេដឹកនាំពិភពលោកសំខាន់ៗ ដូចជា លោកប្រធានាធិតី ដានិស សាស៊ូ អេន ហ្គេសូ នៃប្រទេសកង់ហ្គោ ដែលជាជនទីមួយដែលបានស្វាគមន៌គាត់ជា ផ្លួវការណ៌នៅឆ្នាំ២០០០។ សិល្បករជាច្រើន បានទទួលស្គាល់គាត់ផងដែរ ដូចជា អ្នកនិពន្ធ មិឆែល ហ៊ូអែលឡេបេកា និង ហ៊ុក ហេហ្វនើ។

គ្រប់វប្បធម៌ទាំងអស់នៅលើភពផែនដី សារហារីម្នាក់ ត្រូវបានគេរំពឹងថានឹងមាន ថាតើគាត់ជា ព្រះសេអាមេត្រី នៃពុទ្ធសាសនា, មេសៀ នៃព្រះយេស៊ូ, ប៉ារាក្លេត នៃគ្រឹស្តសាសនា រឺឈ្មោះផ្សេងទៀតដែលត្រូវបានដាក់ ឈ្មោះអោយដោយកុលសម្ព័ន្ធជាច្រើននៅទូទាំងពិភពលោក។ សារហារីដែលគេរំពឹងទុកនេះ ក៏ដូចជាព្រះមុនៗដែរ គឺមិនត្រូវបានគេរំពឹងថានឹងធ្វើអោយមនុស្សគ្រប់គ្នារីករាយនោះទេ តែថ្លែងពីអ្វីដែលបុព្វបុរស រំពឹងចង់បានពីពួកយើង។ នេះគឺជាអ្វីដែល រ៉ា អែល បាននិងកំពុងធ្វើអស់រយៈពេលជាង ៣០ឆ្នាំ រហូតមកដល់បច្ជុប្បន្ន ដោយការធ្វើដំណើរ ឥតឈប់ឈរ ដោយការតាំងចិត្តខ្ពស់ មិនមែនដើម្បីខ្លួនគាត់ផ្ទាល់នោះទេ ប៉ុន្តែដើម្បីស្វាគមន៌បុព្វបុរស របស់យើងនៅក្នុងស្ថានទូតដែលពួកគាត់ ស្នើសុំសាងសង់មុនឆ្នាំ២០៣៥។