សៀវភៅ​ដែល​តាម​ព្យញ្ជនៈ [i] ក្រៅ​លោកិយ​នេះ [/ i​] ។ Download ហើយ​អាន​វា​សម្រាប់​ខ្លួន​ឯង​!

ចលនា​ Raelian

ស្ថានទូត របស់អេឡូហ៊ីម

embassyចលនារបស់អ្នកកាន់សាសនា រ៉ា អែល គឺជាអង្គការអន្តរជាតិ មិនរកប្រាក់ចំណូល។ វាចូលរួមដោយមនុស្សទាំងឡាយណា ដែលមានបំណងចង់ប្រាប់មនុស្សជាតិ នូវដើមកំណើតពិត ហើយប្រាប់មនុស្សអំពីសារពិសេស ដែលត្រូវបានផ្ញើរដោយ អេឡូហ៊ីម ជាអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យ ដែលបានបង្កើតជីវិតនៅលើភពផែនដី រួមទាំងមនុស្សជាតិ។
ប៉ុន្តែការចែកចាយចំណេះ មិនមែនគ្រាន់តែជាគោលបំណងមួយរបស់ ចលនារបស់អ្នកកាន់សាសនា រ៉ា អែល នោះទេ។ បេសកម្មដ៏សំខាន់មួយទៀតនៃអង្គការយើង គឺត្រូវរៀបចំស្ថានទូតផ្លូវការ ដើម្បីស្វាគមន៌ការវិលត្រឡប់នៃអ្នកបង្កើតយើង។
តាមរយៈអ្នកនាំសារ រ៉ា អែល អេឡូហ៊ីមបានបង្ហាញនូវបំណងចង់មក និងជួបជាមួយយើងដោយក្តីគោរព។ តែពួកគេមានបំណងចង់មក ដ៏រាបណាមានស្ថានទូតរបស់ពួកគេនៅ ទីនេះដើម្បីស្វាគមន៌។ ពួកគេស្នើសុំអោយពួកយើងបង្ហាញពីបំណងពួកយើង ដើម្បីអញ្ជើញពួកគេដោយការបង្កើតស្ថានទូតសមរម្យមួយជាមុនសំរាប់ការមកដល់របស់ពួកគេ។

ស្ថានទូតនោះនឹងក្លាយទៅជា ប្រាសាទទីបី ដូចដែលបានព្យាករណ៌ទុកនៅក្នុងគម្ពីរសាសនា ពីបុរាណ។ តាមការរៀចរាប់ដោយ អេឡូហ៊ីម វាត្រូវបានសាងសង់ឡើងនៅទីតាំងច្បាស់លាស់មួយដែលបានផ្តល់សិទិ្ធ ចំពោះមនុស្សក្រៅភព និងធានាឲ្យមានអាកាសយាន្តស្ថានមួយពិតប្រាកដ។ ការផ្តល់ឲ្យនូវស្ថានទូតមួយ និងមានការធានាចំពោះសិទិ្ធរបស់ពួកគេ។ អ្នកបើកបរយាន្ត នឹងបង្ហាញប្រាប់មនុស្សជាតិ ពីការរៀបចំខ្លួនជាស្រេចសំរាប់ការជួបជាផ្លូវការមួយ ជាមួយអ្នកបង្កើតពួកគេ។

(ផែនការ និងចំណុចជាក់លាក់លំអិត សំរាប់ស្ថានទូតដែលបានស្នើសុំ មាននៅក្នុងគេហទំព័រ www.ElohimEmbassy.org។)

ចលនារបស់អ្នកកាន់សាសនា រ៉ា អែល ថ្មីៗនេះបានស្នើសុំប្រទេស មួយចំនួនឲ្យពិចារណា ជាអ្នកទទួលគំរោងស្ថានទូតនេះ ហើយប្រទេសមួយចំនួនបានបង្ហាញ ចំណាប់អារម្មណ៌ រៀបចំទីតាំងសំរាប់ការខ្នះខ្នែងនោះ។ ការពិភាក្សាជំហានដំបូង បានដំណើរការរួចជាស្រេចហើយ!
ដូចដែលបានបង្ហាញនៅក្នុងឯកសារ ចំពោះរដ្ឋាភិបាលដោយឡែកៗពីគ្នាដែលបានខិតជិតមកដល់នោះ ស្ថានទូតសំរាប់ព្រះបិតាមកពីអវកាស នឹងនាំមកឲ្យ យើងនូវផលប្រយោជន៌ផ្នែកហិរញ្ញវត្ថុ យ៉ាងក្រាស់ក្រែល សំរាប់ប្រទេសដែលធ្វើជាម្ចាស់ផ្ទះ ទទួលពួកគេ។ ជាតិសាសន៌ដែលមានសំណាង នឹងបានរីករាយជាមួយការការពារដ៏ពិសេសផងដែរពី អេឡូហ៊ីម និងក្លាយជា មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងចិត្តសាស្រ្ត សំរាបភពរាប់ពាន់ទៀតមកសិក្សា ស្វែងយល់។